នារសៀលនេះនៅរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធស័ករាជ ២៥៦០ គ.ស២០១៦

ចែករំលែក៖

ភ្នំពេញៈ​ នារសៀលថ្ងៃទី១១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធស័ករាជ ២៥៦០ គ.ស២០១៦។

លោក​ ប៉ា​ សុជាតិវង្ស​ អភិបាលនៃគណៈអភិបាលរាជធានីបានមានប្រសាសន៍ថាៈ​ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញទាំងមូល សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រកស៊ីមានបាន សុភមង្គលគ្រប់ក្រុមគ្រួសារ ជាពិសេសការធ្វើដំណើរទាំងទីជិត ទាំងទីឆ្ងាយ សមប្រកបដោយសុខសុវត្ថិភាព។

ហើយលោកក៏មិនភ្លេចដែរ បងប្អូនកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលមានកាតព្វកិច្ចលំបាកជាងគេទាំងថ្ងៃបុណ្យត្រូវបំពេញតួនាទីបម្រើបងប្អូនប្រជាពលរដ្ឋយើង សូមឲ្យកងកម្លាំងយើងជួបតែសុខភាពល្អ សំណាងល្អ សុភមង្គលគ្រប់ៗគ្នា៕​

image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print