នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បដិសេធមិនបានជាប់ពាក់ព័ន្ធរឿងដីនៅខេត្តមណ្ឌលគិរី ដែលថាប្រធានសាលាដំបូងខេត្តយកឈ្មោះលោកទៅប្រើនោះ !

ចែករំលែក៖

ភ្នំពេញ : លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានលិខិតបំភ្លឺ បដិសេធមិនបានជាប់ពាក់ព័ន្ធរឿងដីនៅខេត្តមណ្ឌលគិរី ដែលថាប្រធានសាលាដំបូងខេត្តយកឈ្មោះលោកទៅប្រើនោះ ! នេះបើយោងតាមលិខិតបំភ្លឺជូនសាធារណជន របស់លោក ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា, ខ្ញុំបាទឈ្មោះ ហូ សិទ្ធី មានតួនាទីជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សូមធ្វើការបំភ្លឺជូនសាធារណមតិ ជាពិសេសប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង៧ ដល់ម៉ោង ៨ព្រឹក ខ្ញុំបាទមានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័រ ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះខ្ញុំបាទ ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ” ។

លោកបន្តថា, ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹង ថាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។

ខ្ញុំមានការស្អប់ខ្ពើមបំផុតចំពោះមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តនូវអំពើថោកទាប ដោយ បង្អួចកេរ្តិ៍ឈ្មោះរបស់មនុស្សដែលគេមិនទាំងដែលស្គាល់ខ្លួនទៀតផង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកទាំងនេះ។ ហើយសូមឲ្យអាជ្ញាធរមានសមត្ថិកិច្ចមេត្តា ចាត់វិធានការតាមច្បាប់ជាធរមានចំពោះ មនុស្សថោកទាបធុននេះឲ្យបានម៉ឺងម៉ាត់៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print