តើលោកអ្នកធ្លាប់បានទៅកម្សាន្ត “ទឹកធ្លាក់ស្ទឹងកែប” ហើយឬនៅ !

ចែករំលែក៖

ខេត្តកោះកុង : បើយោងតាមផេករបស់ឈ្មោះ (Sovanna Kem Photography) បានរៀបរាប់ពី”ទឹកធ្លាក់ស្ទឹងកែប” គួរអោយចង់ទៅកម្សាន្តមែន ! ផេកឈ្មោះ (Sovanna Kem Photography) បានបញ្ជាក់ថា,

ទឹកធ្លាក់ស្ទឹងកែប ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិជាទីដែលដំណើរដោយថ្មើរជើងចម្ងាយ២៥០គ.មរបស់យើងបានឆ្លងកាត់ ហើយមិនសូវមានមនុស្សទៅដល់ទេ។ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សំឡេងទឹកហូរ។ ទឹកធ្លាក់ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតមួយនេះកំពង់តែរងចាំទេសចរណ៍ទៅកម្សាន្ត។

ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គ.មពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។ ត្រូវធ្វើដំណើរ ១៨គ.ម ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ (អតីតភូមិចំការចេក) ឃុំតាទៃ។ ថ្មើរជើង ចម្ងាយ ១៣គ.ម ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប។

ផេកឈ្មោះ (Sovanna Kem Photography) បានបន្តថា, ទាក់ទងសហគមន៍មូលដ្ឋានលេខ: ០៨៨ ៩២៦ ៣៩០៩ (បងធី) ០៩៧ ៦៣៤ ៤៥២៨ (ថន សុខ) ០៩៧ ៤៣៨ ០៦៧២ (ចាន់ ចិន) ០៨៨ ៣៦៣ ៣១២០ (ឡាវ ស៊ីណាត) ។
#ដើម្បីបរិស្ថានស្អាតតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជាជួយស្ពាយសំរាមចុះ
#ដើរភ្នំដើម្បីជួយសេដ្ឋកិច្ចសហគមន៍ការពារធនធានធម្មជាតិនិងសត្វព្រៃនៅកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print