ភ្នំពេញ : នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា, ខ្ញុំជឿជាក់ថា យេីងទាំងអស់គ្នាអាចធ្វេីបាន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, ខ្ញុំយល់ឃេីញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដេីរហេីរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លេីយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ សូមជូនពរបងប្អូនទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយេីងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៦,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៩០% ។
ក្នុងករណីតួរលេខ , រហូតដល់ ថ្ងៃទី ១៩ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦នាក់ (ឆ្លងសហគមន៌: ៤ នាំចូល: ២នាក់) និងមានជាសះស្បេីយ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៤១៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៧៩២ នាក់ និង ស្លាប់ថ្មី ២នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #៣០០៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2749093 ស្មេីនឹង 162668 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ; សុខ ខេមរា