លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ =​ ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព,​ ពីការចូលសម្រាកពេទ្យ​ និងពីការស្លាប់បាត់បង់ជីវិត !

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា,  ខ្ញុំជឿជាក់ថា​ យេីងទាំងអស់គ្នាអាចធ្វេីបាន៖​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ =​ ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព,​ ពីការចូលសម្រាកពេទ្យ​ និងពីការស្លាប់បាត់បង់ជីវិត។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា,  ខ្ញុំយល់ឃេីញថា​ ឆ្នាំ២០២២​ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដេីរហេីរពេញពិភពលោក​ រួមទាំងកម្ពុជាផងដែរ។  ដូច្នេះ​ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច​ និងត្រៀមលក្ខណ:ក្នុងការឆ្លេីយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។  សូមជូនពរបងប្អូនទាំងអស់គ្នា​  សូមរីករាយថ្ងៃបុណ្យណូអែល​ និងថ្ងៃចូលឆ្នាំសាកលថ្មី​ ២០២២​ ដែលជាឆ្នាំយេីងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩​ ជាពិសេស​ អូមីក្រុង​ និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក​ ក្រុមគ្រួសារលោកអ្នក​ និងសហគមន៍លោកអ្នកឱ្យបានល្អ​ ពីការចម្លងវីរុសអូមីក្រុង។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៦,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៩០% ។
ក្នុងករណីតួរលេខ , រហូតដល់ ថ្ងៃទី ១៩​ ធ្នូ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦នាក់​ (ឆ្លងសហគមន៌​:​ ​​៤ នាំចូល:​ ២នាក់) និងមានជាសះស្បេីយ​ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៤១៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៧៩២ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២នាក់​ (មិនបានចាក់វ៉ាក់សាំង​ ១នាក់)​ សរុប​ស្លាប់ #៣០០៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2749093  ស្មេីនឹង​ 162668 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ ; សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print