រញ្ជួយដីគម្រិត ៧,៨រិចទ័រនៅក្នុងប្រទេសអីក្វាឌឺស្លាប់​៧៧នាក់និងរបួស​៥៧៨នាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅក្នុងតំបន់ឆ្នេរសមុទ្រប្រទេសអីក្វាឌឺបានកើនឡើងរហូតដល់ទៅ​៧៧នាក់ និងជិត៦០០នាក់រងរបួស។ ក្រៅពីនេះនៅមានមនុស្សជាច្រើនជាប់គាំងនៅក្នុងគំនរ​អាគារបែកបាក់។

អនុប្រធានាធីបតីអីក្វាឌឺលោក​ Jorge Glas បានប្រកាសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន​Twitterរបស់លោកថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ​៧៧នាក់និងជិត​៦០០នាក់រងរបួស។ លោកបន្តទៀតថា ខេត្តmanabi និង Esmeraldas ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយការរញ្ជួយដី​។ ដូច្នេះពលរដ្ឋនៅក្នុងខេត្តទាំងអស់​ត្រូវ​បានអនុញ្ញាត្តិឲ្យប្រើប្រាស់បណ្តាញទូរស័ព្ទដោយមិនគិតថ្លៃ។

ប្រធានាធីបតី អីក្វាឌឺលោក​Rafael Correa បានចុះហត្ថលេខា​ប្រកាសអាសន្នទូទាំងប្រទេស ហើយលោកកំពុងតែធ្វើដំណើរវិលត្រឡប់ពីប្រទេសអីតាលីវិញ។

មន្ត្រីសង្គ្រោះបន្ទាន់អីក្វាឌឺបានឲ្យដឹងថា ក្រុមជួយសង្គ្រោះរាប់ពាន់នាក់រួមជាមួយកម្លាំងទា​ហាន​​ជាង ១មឺុននាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយដល់ជនរងគ្រោះដែលកប់នៅ​ក្នុងគំនរអាគា​របាក់បែក។ក្រៅពីនេះប្រធានាធិបតីក៏បានស្នើរដល់ក្រុមជួយសង្គ្រោះពីប្រ​ទេសកូឡំប៊ីនិងមិចស៊ី​កូ ចូលរួមនៅក្នុងការជួយសង្គ្រោះនោះដែរ។ កាកបាទក្រហម​អីក្វាឌឺបាន​ឲ្យដឹងថា មានពលរដ្ឋស្ម័គ្រចិត្តជាង​១២០០នាក់បានចូលរួមសកម្មភាពជួយសង្គ្រោះនោះដែរ។ ប៉ុន្តែការបាក់ដីរាំងផ្លូវធ្វើឲ្យសកម្មភាពជួយសង្គ្រោះកាន់តែជួបផលលំបាកយ៉ាងខ្លាំង។

ក្រសួងចរាចរណ៍ ដឹកជញ្ជូនអីក្លាវឌឺបានឲ្យដឹងថា​ មានផ្លូវដល់ទៅ​១២ខ្សែត្រូវបិទទ្វារដោយសារ​តែដីបាក់គ្រប់ដណ្តបពេញផ្លូវមិនអាចធ្វើដំណើរបាន។ រដ្ឋាភិបាលក៏បានបញ្ជូន​ យន្តហោះ៥គ្រឿងនិងរថយន្តក្រុងជាង​៤០គ្រឿង ដឹកប៉ូលិសជាង​៤០០០នាក់ទៅកាន់កន្លែងកើត​ហេតុ​ជួយដល់ប្រជាជនរងគ្រោះ។

ការរញ្ជួយដីកម្រិតដល់ទៅ​៧,៨រិតទ័រនៅអីក្វាឌឺបានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចពិ​ភាក្សាក្នុងវេទិការប្រទេសផលិតប្រេងច្រើនជាងគេបំផុតលើពិភពលោក​OPEC ដែលបានរៀប​ចំឡើងនៅទីក្រុង ដូហា​ប្រទេសកាតា។ លោក​Kabalan Abisaab អគ្គរដ្ឋទូតកាតាប្រចាំនៅប្រ​ទេសអីក្វាឌឺបានបញ្ជាក់ថា នេះជាគ្រោះមហន្តរាយទ្រង់ទ្រាយធំ បង្ករការព្រួយបារម្ភយ៉ាងខ្លាំង​ដល់ប្រទេសនៅក្នុងតំបន់។

លោក​Abisaab បញ្ជាក់ទៀតថា ប្រទេសកាតា មានវិធានការសម្រាប់ទប់ស្កាត់ហេតុការអាក្រក់​កើតឡើងនៅក្នុងប្រទេសរបស់លោក។ នៅពេលនេះដែរមន្ត្រីអីក្វាឌឺបានបញ្ជាក់ថា រដ្ឋាភិបាល​ខិតខំអស់ពីសមត្ថភាពជួយដល់ជនរងគ្រោះ ។

ការរញ្ជួយដីនៅអីក្វាឌឺមានគម្រិត ៧,៨រិតទ័រ មានចម្ងាយពីរដ្ឋធានីQuito ប្រទេសអីក្វាឌឺ ១៧០​គីឡូម៉ែត្រ ។ តាមអ្នកឯកទេស ការរញ្ជួយដីខាងលើខ្លាំងជាង​៦ដងបើប្រៀបធៀបនិងការរញ្ជួយដីនៅខេត្ត​Kumamoto ប្រទេសជប៉ុនកាលពីមួយថ្ងៃមុននេះ។ ការរញ្ជួយដីនេះបណ្តាលឲ្យ​មានអ្នកស្លាប់ច្រើននិងខូចខាតច្រើនដោយសារតែ សំណង់នៅក្នុងប្រទេសអីក្វាឌឺ សាងសង់មិនមានស្តង់ដាសម្រាប់ទប់ស្កាត់ពេលមានរញ្ជួយដីដូចនៅក្នុងប្រទេសជប៉ុន។

ការរញ្ជួយដីពីរលើកនៅក្នុងប្រទេសជប៉ុនថ្ងៃទី​១៥និង​១៦ខែមេសា បានសម្លាប់មនុស្សយ៉ាង​តិច ២៥នាក់ និងរងរបួសរាប់រយនាក់ ។​ ផ្ទះជាច្រើនខ្នងផ្លូវថ្នល់រងការបំផ្លាញយ៉ាងដំណំ និងធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។​ ប៉ុន្តែជាភព្វសំណាង រោងចក្របរមាណូជប៉ុនមិនមានការខូចខាតនោះឡើយដូចកាលពីការរញ្ជួយដីកាលពីឆ្នាំ​២០១១។ ជប៉ុនក៏បានបញ្ជូនកម្លាំងទាហានជាង​២មឺុននាក់ទៅចូលរួមសកម្មភាពជួយសង្គ្រោះ។

នាយក​រដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេបានបញ្ជាក់ថា លោកនឹងធ្វើអស់ពីសម្ថភាពដើម្បីធានាសុវត្ថ​ិភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ភាគច្រើនអ្នកស្លាប់ស្ថិតនៅក្នុងតំបន់​Mashiko ជាស្រុកមួយមានពលរដ្ឋប្រមាណ​៣៤ពាន់នាក់​ ហើយផ្ទះសម្បែងជាច្រើនត្រូវបានបាក់ស្រុត៕​

image

ប្រែសម្រួល៖ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print