ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ មានកម្មករ កម្មការិនីរោងចក្រ ដេ ហ្វាងហ្គោមេន ជាច្រើននាក់បាននាំគ្នាប្រមូលផ្តុំមុខរោងចក្រទាមទារបើកប្រាក់ទៅតាមច្បាប់ការងារ ខណះថៅកែរោងចក្របានរត់ចោលក្រុមហ៊ុន។ ការប្រមូលផ្តុំនៅទីតាំង ក្នងសួនកាណាឌីយ៉ាអាគា២៨និង២៩ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ រោងចក្រនេះមាន កម្មករសរុប៤២០នាក់។
កម្មករបានអោយដឹងថាៈ ការធ្វើកូដកម្មនេះដឹកនាំដោយសហជីពចំនួន៣ គឺ
១/សហជីពអភិវឌ្ឍន័សិទិ្ធការងារ
២/សហជីពសន្តិភាពដេីម្បីកម្មករ និង៣/សហជីពរក្សាសិទិ្ធកម្មករកម្ពុជា។
ពួកគាត់បញ្ជាក់ថាៈ មកតវ៉ាប្រាក់មូលហេតុថៅកែរត់ចោលកម្មករ ដូច្នេះសូមទាមទា អោយខាងក្រុមហុ៊នទូទាត់ប្រាក់ទៅតាមច្បាប់ការងារ៕
ដោយ៖ សុខ ខេមរា
...