ចូលឆ្នាំខ្មែរ៤ថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩៨លើកស្លាប់៤៧នាក់របួសជាង២០០នាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងចំនួន ៩៨លើក ថយចុះ ២៥លើក, ស្លាប់ ៤៧នាក់ កើន៤នាក់ , រងរបួសធ្ងន់ ១៣៤នាក់ ថយចុះ ២១នាក់ និងរបួសស្រាល ៧៣នាក់ ថយចុះ៥៣នាក់ បើប្រៀបធៀបថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០១៥ ។

ក្នុងរបាយការណ៍បានបញ្ចាក់ថាមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្ដាលមកពី បើកបរល្បឿនលឿនចំនួន ៤២លើក, ស្រវឹង ១០លើក, ប្រជែងគ្រោះថ្នាក់ ១០លើក, មិនគោរសិទ្ធិ ១២លើក, មិនប្រកាន់ស្តាំ ១១លើក, បត់គ្រោះថ្នាក់ ៩លើក, ងងុយដេក២លើក និងកត្តាយានយន្ត ២លើក ។ក្នុងនោះបើតាមរបាយការណ៍បានបញ្ជាក់ថារាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តព្រៃវែង ៩លើក ស្លាប់ ៨នាក់ របួស ១១នាក់, តាកែវ ៦លើក ស្លាប់ ៧នាក់ របួស ១២នាក់, កណ្តាល ៧លើក ស្លាប់ ៦នាក់ និងរបួស ១៧នាក់, កំពង់ចាម ៧លើក ស្លាប់ ៤នាក់ របួស ១០នាក់, ក្រចេះ ៥លើក ស្លាប់ ៤នាក់ របួស ១០នាក់, កំពង់ឆ្នាំង ២លើក ស្លាប់ ៣នាក់ របួស ៥នាក់, កំពង់ស្ពឺ ៦លើក ស្លាប់ ៣នាក់ របួស ៩នាក់, បាត់ដំបង ៨លើក ស្លាប់ ២នាក់ របួស ១៨នាក់ និងខេត្តត្បូងឃ្មុំ ២លើក ស្លាប់ ២នាក់ និងរបួស ១នាក់ ។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា ទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរឹត​បន្តឹង​និងអនុវត្តយ៉ាងក៏ដោយនៅតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់និងធ្វើឲ្យ មានមនុស្សស្លាប់ និង របួស ព្រមទាំងខូចខាតយានយន្តមានចំនួនច្រើននៅឡើយ ៕

image

image

image

image

image

d1

d2

ដោយ៖ ប្រាថ្នា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print