សាវឌីអារ៉ាប៊ី គម្រាំលក់ទ្រពសម្បត្តិទាំងអស់នៅអាមេរិកប្រសិនបើអាមេរិកទម្លាក់កំហុសថ្ងៃទី​១១ខែកញ្ញា​ ឆ្នាំ២០០១

ចែករំលែក៖

រដ្ឋាភិបាលប្រទេសសាវឌីអារ៉ាប៊ីបានគម្រាមថានឹងលក់ទ្រព្យសម្បត្តិទាំងអស់នៅអាមេរិកប្រសិនបើសភាអាមេរិកអនុម័ត ច្បាប់ ឲ្យប្រទេសសាឌីត្រូវតែទទួលខុសត្រូវចំពោះករណីវាយ​ប្រហារ​ភេរវកម្មនៅថ្ងៃទី​១១ខែកញ្ញាឆ្នាំ ២០០១
សារព័ត៌មាន New York Times បានផ្សាយថាៈ​ រដ្ឋមន្ត្រីក្រសួងការបរទេសាវឌីអារ៉ាប៊ីលោក​ Adel Al Jubeir បានប្រកាសថា «សាឌីអារ៉ាប៊ីនឹងត្រូវលក់ទ្រព្យសម្បត្តិទាំងអស់នៅអាមេរិកដែល​មានទឹកប្រាក់ប្រមាណ​៧៥០ពាន់លានដុល្លារ ភាគច្រើនជាភាគហ៊ុននៅក្នុងឃ្លាំង​ប្រាក់អាមេរិក និងទ្រព្យសម្បត្តិដទៃទៀត​»
ច្បាប់ខាងលើត្រូវបានគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តកាលពីដើមឆ្នាំ២០១៦ ដោយក្នុងនោះអាមេរិកមិនទទួលខុសត្រូវចំពោះករណី មានហេតុការវាយប្រហារភេរវកម្មកើត​ឡើងនៅលើទឹកដីអាមេរិក។
សារព័ត៌មាន​New York Times បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៅក្នុងសភាអាមេរិក​បញ្ជាក់ថាៈ ការគម្រាមលក់ទ្រព្យសម្បត្តិទាំងអស់របស់អារ៉ាប៊ីសាអូឌិត គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចពិភាក្សាគ្នា​រវាងក្រុមអ្នកបង្កើតច្បាប់អាមេរិកនិង មន្ត្រីក្រសួងការបរទេសព្រមទ្រាំង មន្ទីរបញ្ចុកោណផងដែរ។
រដ្ឋាភិបាលរបស់ប្រធានាធបិតីអូបាម៉ាកំពុងតែជម្រុញឲ្យសភា រារាំងគម្រោងច្បាប់ខាងលើ ដែល​អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិកនិងសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌិត ដែលជា​ប្រទេសទិញអាវុធច្រើនជាងគេបំផុតរបស់អាមេរិក៕

ដោយ​ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print