សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយប្រធានគណៈកម្មាធិកាសាខា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងគ្រោះចំនួន ៧៣គ្រួសារ រស់នៅក្នុងឃុំធបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, ត្រីខ១យួរ, មី១កេស, មុង១, ក្រម៉ា១, ភួយ១, សារុង១, និងថវិកាមួយចំនួន ៕

13062354_984152858306836_5498603571598738546_n

13061975_984152871640168_7093354074822931109_n

13062346_984152974973491_2491430883753681424_n

13062426_984152958306826_8380578900064696485_n

13006558_984152978306824_237633106288567014_n

12993505_984152961640159_2266895238001628750_n

13000301_984153001640155_3875640097288617237_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print