នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ននាយទាហានកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពី លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា នាយអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ដែលជាសិក្ខាកាមជាច្រើនរូបផងដែរ។ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ១២\២០១៦ ផក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មានសិក្ខាកាមចំនួន៣០រូប មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ១៣រូប សាលាកំបូល ២រូប មជ្ឈមណ្ឌលភ្នំជុំរាយ ២រូប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ១៣រូប។ កម្មវិធីរៀនសូត្រសម្រាប់វគ្គនេះមានរយៈសរុបចំនួន១០១ថ្ងៃស្មើនឹង៦០៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសាា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦៕​

image image image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print