ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយប្រធានគណៈកម្មាធិកាសាខា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងគ្រោះចំនួន ៧៣គ្រួសារ រស់នៅក្នុងឃុំធបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, ត្រីខ១យួរ, មី១កេស, មុង១, ក្រម៉ា១, ភួយ១, សារុង១, និងថវិកាមួយចំនួន ៕
ដោយ៖ សីលា
...