នគរបាលចរាចរណ៍អាចនឹងបណ្តេញចេញពីកងកម្លាំង​ ប្រសិនទារលុយពីប្រជាពលរដ្ឋខុសគោលការណ៍​ នឹងគ្មានវិក័យប័ត្រ

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ចាប់ពីក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះតទៅ អាចនឹងមាននគរបាលចរាចរណ៍មួយចំនួនអាចនឹងមានការឲ្យឈរជើង និងបណ្ដេញចេញពីជួរកងកម្លាំងគរបាល ប្រសិនបើនគរបាលចរាចរណ៍នោះ ប្រើអំណាចរបស់ខ្លួន ហៅអ្នកធ្វើដំណើរខុសច្បាប់ មកគំរាមទារប្រាក់ក្រៅកំរ៉ៃសេវាខុសច្បាប់ និងមិនចេញវិក្កយបត្រផាកពិន័យទៅឲ្យអ្នកធ្វើដំណើរខុសច្បាប់ទាំងនោះ។

នៅក្នុងឱកាសបូកសរុបការងារថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់រយៈពេល៤ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាព្រឹកថ្ងៃទី១៨ ខែមេសានេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ចាប់ពីពេលនេះ ទៅសម្រាប់ស្នងការនគរបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយកងតម្រួតបទបញ្ជាបន្ថែមទៀត ពិសេសដាក់នៅតាមផ្លូវខ្វែង ដើម្បីត្រួតពិនិត្យទៅលើសកម្មភាពរបស់កងកម្លាំងនគរបាលចរាចរណ៍ទាំងនោះ ដែលបានធ្វើសកម្មភាពជាច្រើន ដូចជា ការមិនគោរពច្បាប់ មិនគោរពបទបញ្ជា មិនគោរពវិន័យនគរបាលធ្វើឲ្យកិត្តិយសរបស់នគរបាលទាំងមូលមានការធ្លាក់ចុះ និងធ្វើឲ្យមានការអាក់អន់ចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ដោយឡែកនគរបាលចរាចរណ៍ខណ្ឌ៧មករានាយប់មិញផាកពិន័យ២៥០០០រៀលពីអ្នកបើកបរអត់ពាក់ខ្សែក្រវ៉ាត់​ មិនព្រមចេញវិក័យបត្រ​ ក្រោយមកអ្នកបើកបរទាមទារពេកក៏ចេញអោយ​ តែបង្កាន់ដៃនេះ​ មិនដឹងរើសមកពីណាទេ​ ផាកពិន័យយប់ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៦​ បែរជាមានសសេរទុកមុនដាក់ថ្ងៃទី៨​ ខែមេសា​ទៅវិញ​? ករណីបែបហ្នឹងយ៉ាងមេចដែរទៅមេៗថ្នាក់លើ? ?៕​

image1546

image

image

image

image

image

image

image

ដោយ៖​ យឹម​ សារ៉ាន់+សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print