«ទីណារងគ្រោះ ទីនោះមានកាកបាទក្រហមកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖​ ការត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ កំពុងដំណើរការរៀបចំសកម្មភាពយ៉ាងរលូន ។

លិខិតអព្ជើាញ អាវយឺត ចំនួនកន្លែង ការរៀបចំសង់រោង លទ្ធផលប្រឡងគំនូរកុមារ ថ្នាក់ជាតិ ការត្រៀមវេទិកាយុវជន ការចែកជូន បណ្ណ័ប្រកាស ផសស្ទើរ ទស្សនាវដ្តី សុន្ទរកថា ការផ្សាយបទយកការណ៍ បទសម្ភាសន៍នានា ។

ការរៀបចំប្រារព្ធខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីទទួលថវិកាពីសប្បុរសជននានា ដើម្បីយកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៦ ។

ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា តែងតែងមានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា របស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬ ព្រះរាជតំណាង, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, កាកបាទក្រហមអន្តរជាតិ, ដៃគូអភិវឌ្ឍន៍, សប្បុរសជនជាតិ, អន្តរជាតិ និងមហាជន ជាច្រើនពាន់នាក់ ។ ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ។
សូមជម្រាបថា ៖ កាកបាទក្រហមកម្ពុជា បានគោរពនូវគោលការណ៍គ្រឹះទាំង៧ ដែលបានប្រកាសនៅក្រុងវីយ៉ែន ក្នុងឆ្នាំ១៩៩៥ បានរឹតចំណងសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមគណៈកម្មាធិការអន្តរជាតិ និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម អឌ្ឃចន្ទក្រហម ។

  1.  ភាពមនុស្សធម៌
    ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងរបួសនៅក្នុងសមរភូមិ ឬគ្រោះថ្នាក់ដោយយថាហេតុផ្សេងដោយមិនបែងចែក ឬរើសអើង។
  2. ភាពមិនលំអៀង
    ជាភាពមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។
  3. អព្យាក្រឹតភាព
    ដើម្បីបន្ដរក្សាក្ដីសោមនស្សរីករាយ និងជំនឿទុកចិត្ដពីគ្រប់មជ្ឈដ្ឋាន ចលនាមិនគប្បីចូលរួមក្នុងអរិភាព ឬទោះជា ក្នុងកាលៈទេសៈណាក៏ដោយ មិនចូលរួមក្នុងការវែកញែករកខុស-ត្រូវក្នុងបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនា មនោគមន៍វិជ្ជាឡើយ។
  4. ឯករាជ្យភាព
    សមាគមជាតិ ទោះជាជំនួយការឱ្យរដ្ឋាភិបាល ខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅ ក្រោមច្បាប់ប្រទេសជាតិក៏ដោយ ក៏ជានិច្ចកាលត្រូវរក្សាស្វ័យភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពស្របតាម គោលការណ៍គ្រឹះនៃចលនា។
  5. សេវាកម្មស្ម័គ្រចិត្ដ
    ពេលមានបញ្ហា អ្វីកើតឡើង គឺសង្គ្រោះដោយស្ម័គ្រចិត្ដ ដែលមិនធ្វើសកម្មភាពដោយសារតែចង់បានផលចំណេញនោះឡើយ។
  6. ឯកភាព
    នៅក្នុងប្រទេសមួយ អាចមានសមាគមជាតិតែមួយគត់ ។ សមាគមជាតិនោះ ត្រូវតែបើកទ្វារចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស។
  7. សកលភាព
    ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ក្នុងនោះគ្រប់សមាគមជាតិទាំងអស់ មានឋានៈស្មើគ្នា មានការទទួលខុសត្រូវ និងករណីយកិច្ចដូចៗគ្នា ក្នុងការជួយគ្នា ទៅវិញ-ទៅមក គឺជាលក្ខណៈសកល ៕​

image

image

image

image

ដោយ៖​ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print