ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីម្ចាស់រឺុម៉ក់កង់បី បានបាត់កន្ទុយរុឺម៉កកង់បីជាង១០ថ្ងៃរួចរកឃើញនៅហាងបញ្ចាំយុីហោ(ឬស្សី) ដែលមានអាស័យដ្ឋានផ្ទះលេខ១០D តាមបណ្ដោយផ្លូវ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលបញ្ចាំកន្ទុយរុឺម៉កកង់បីដែលបានបាត់កាលពីមុនចូលឆ្នាំខ្មែរហើយខាងក្រុមអ្នករត់រុឺម៉កកង់បីប្រទះឃើញកន្ទុយរុឺម៉កកង់បីសមាជិកខ្លួនដែលបាត់នោះក៏លើកគ្នាចំនួនជាង២០នាក់រួមមានទាំងអ្នកសម្របសម្រួលមកដោះស្រាយតែត្រូវភាគីម្ចាស់ហាងបញ្ចាំនិយាយថាខ្លួនជាជនរងគ្រោះដូចជាមិនចេះច្បាប់និងនីតិវិធីនៃការទទួលបញ្ចាំនេះសោះ ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។
ម្ចាស់ទីតាំងបញ្ចាំមាន ឈ្មោះ សារិន បញ្ចង់ពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ។ចំណែក ឯជនរងគ្រោះឈ្មោះ អ៊ុត សម្ផស្ស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់រុឺម៉កកង់បី ស្នាក់នៅផ្ទះជួល ផ្លូវ២១៧ ក្រុម២៨ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អ៊ុត សម្ផស្ស ដែលជាបុរសរងគ្រោះបានអោយដឹងផងដែរថា កន្ទុយរឺប៉កកង់បីកាលបានបាត់ពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខាងមុខសណ្ឋាគារម៉ារ៉ាឌី ផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ និងកន្ទុយរុឺម៉ក ពណ៌ក្រហម បង្កាន់ដៃខាងឆ្វេងគ្មាន បែកកញ្ចក់ខាងស្តាំ កន្ទុយក្រោយចាំងក្តារ១ផ្ទាំង។ សូមបញ្ជាក់ ភ្លាមៗនោះក៏បានដាក់ពាក្យប្តឹងនៅសង្កាត់ក្បែរកន្លែងកើតហេតុផងដែររហូតដល់រសៀលថ្ងៃទី១៩នេះ ទើបប្រទះឃើញនៅទីតាំងហាងបញ្ចាំ(ឬស្សី)នេះតែម្តង។
ចំណែកម្ចាស់ហាងបញ្ចាំ(ឬស្សី)បាននិយាយថាគាត់បានទទួលកន្ទុយរុឺម៉កនេះពីឈ្មោះ នាង និត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះ០៦៣ស្ទួន ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខអត្តសញ្ញាណបណ្ណ០១០៩២០៧៨៥ និងលិខិតទិញលក់កន្ទុយរុឺម៉កត្រឹមត្រូវក្នុងតម្លៃ១រយដុល្លាអាមេរិកផងដែរ ដូច្នេះហើយរូបគាត់មិនចង់មានរេឿងវែងឆ្ងាយក៏សម្រេចប្រគល់កន្ទុយរុឺម៉កកង់បីនេះអោយទៅជនរងគ្រោះវិញផងដែរ៕
ស ដារ៉ា