ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោងម៉ោង១៥:០០នាទីថ្ងៃទី
១៩ ខែមេសា ឆ្នាំ២០១៦ មានជនបរទេសម្នាក់បានស្លាប់ នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE HERE (អូរត្រេះ១) បន្ទប់លេខ៤ ស្ថិតក្នុងក្រ៨ ភូ៦ ស/ក៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចអោយដឹងថាៈ សាកសពឈ្មោះ Jake David Taylor ភេទប្រុស កើតថ្ងៃទី០៣.១១.១៩៩១ សញ្ជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 533151337(លិខិតឆ្លងដែនមិននៅជាប់នឹងខ្លួន)។ បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើតាំងពីថ្ងៃទី០៣.០២.២០១៦ រហូតដល់ថ្ងៃកើតហេតុ ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យ៕
ដោយ សុខ ខេមរា
...