ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលត្រូវប៉ាន់ជាមួយរណ្តៅដីខុសបច្ចេកទេស

ចែករំលែក៖

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល លោក ចក់ គង់ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនបានទប់ស្កាត់ ការជីករណ្តៅដីខុសបទដ្ឋានបច្ចេកទេសនោះទេ ។ ការមិនទប់ស្កាត់ គឺព្រោះតែផលប្រយោជន៍លុយកាក់ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនបុគ្គល់ចក់ គង់ នោះឯង ។ គេរាយការណ៍ថា ប្រជាពលរដ្ឋធ្លាប់ប្តឹងផ្តល់អំពីករណី នៃបទល្មើសការដ្ឋាន រណ្តៅដីនោះឲ្យអាជ្ញាធរជួយដោះស្រាយដែរ ប៉ុន្តែបានតែមួយរយៈ រណ្តៅដីចាប់ផ្តើមជីកដដែលជាដដែល ។

គេខ្សឹបថា រណ្តៅដីធំៗ និងជ្រៅៗក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឺង ដែលកំពុងដំណើរការសព្វថ្ងៃនេះ ស្ថិតក្រោមក្រសែភ្នែកលោកចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ។ តាមច្បាប់នៃការស្នើសុំរបស់សកម្មជនបរិស្ថានគឺរណ្តៅដីត្រូវមានជម្រៅតែ៣ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងរណ្តៅដីក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឺងមានជម្រៅចាប់ពី១០ម៉ែត្រ ដល់៣០ម៉ែត្រ ។ បើទោះបីជាមានប្រតិកម្មពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុកកណ្តាលស្ទឺង មន្ទីរជំនាញខេត្តកណ្តាលមិនចាប់អារម្មណ៍នឹងករណីនេះទេ ។ នោះគឺឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ។

ដោយសារតែបញ្ហា«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» នេះហើយ ទើបប្រជាពលរដ្ឋបាត់ទំនុកចិត្តចំពោះអាជ្ញាធរ មូលដ្ឋានស្រុកកណ្តាលស្ទឹង ។ ផ្ទុយពីនេះគឺផលប្រយោជន៍ត្រូវបានគេចែករំលែកក្រោមក្រសែភ្នែករិះគន់ពីប្រជាពលរដ្ឋ ។ យ៉ាងនេះក្តីលោក ចក់ គង់ ដែលប្រជាពលរដ្ឋរិះគន់ថា បានប្រយោជន៍ធំជាងគេនៅតែត្រជាក់ល្ហឹមរឿងរណ្តៅដីជ្រៅៗ៕

ដោយៈ​ ខ្សឹបដាក់ត្រចៀក

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print