​ចោរប្លន់ម៉ូតូនិងខ្សែកស្រី្តម្នាក់ទាំងព្រឹកនៅសង្កាត់សំរោងក្រោម

ចែករំលែក៖

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ជិត​វត្ត​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រុមចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​មានគ្នា៦នាក់បាន​ដេញ​តាម​​កៀរ និង ភ្ជង់​ស្ត្រី​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង និង​ខ្សែ​.​ក​១​ខ្សែ​ទៅបាត់ ដោយមិនរំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ។​
ស្ត្រី​រងគ្រោះ​ឈ្មោះ ហង្ស ធីតា អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ក្លូ​ប៊​ល ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល និង​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ ហៅ​ភូមិ​ព្នៅ សង្កាត់​សំរោងក្រោម។ស្រី្តរងគ្រោះ ត្រូវ​ក្រុមចោរ​ ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-6568 និង​ខ្សែ​កមាស​១​ខ្សែ​ទម្ងន់​៣​ជី​ ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង និង​ហុងដា ឌ្រី​ម សេ​១២៥ ពីរ​គ្រឿង ។​
ស្រី្តរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេល​កើតហេតុ​ខាងលើ​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ចេញពី​ ឆ្ពោះទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ខាងលើ ដូចថ្ងៃធម្មតា ដែល​តែងតែ​ជិះ​ម្នាក់ឯង​បែបនេះ ។ លុះ​ពេលធ្វើដំណើរទៅដល់​ត្រង់ចំណុច​កើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា៦ ​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​តាម​ពីក្រោយ ។ ខណៈនោះ​នាង​មិនបាន​ចាប់អារម្មណ៍​ថា​ជន​ទាំងនោះ​គឺជា​ក្រុមចោរប្លន់​ឡើយ ដោយ​នឹកស្មានថា ជា​អ្នកដំណើរ​ធម្មតា លុះ​ពេលពួកគេជិះមកដល់ទន្ទឹម​នាង ជន​ទាំង​សង្ស័យ​ទាំង​នោះបាន​កៀរ​ឲ្យ​នាង​អែប​ខាង និង​ឈប់ រួចជនម្នាក់បាន​ដក​កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌​ស ​១​ដើម ភ្ជង់​គំរាម​បាញ់សម្លាប់។
ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា ពេលនោះនាងភិតភ័យយ៉ាងខ្លាំងបម្រុងរត់គេច តែត្រូវជណកាន់កាំភ្លើងខ្លីនោះស្ទុះទៅ ​កន្ត្រាក់​យក​ខ្សែ​.​កមាស​ពី​.​ក​របស់​នាង​១​ខ្សែ​ទម្ងន់​៣​ជី និង​បង្ខំ​ឲ្យ​នាង​ចេញ​ឲ្យ​ឆ្ងាយ​ពី​ម៉ូតូ រួច​ពួកគេបាន​យក​ម៉ូតូ​របស់​នាង​ជិះ​ចេញ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាពដោយគ្មានអ្នកណាជួយឡើយ។
បន្ទាប់ពីកើតហេតុ រូបនាងបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលរដ្ឋ​បាល​សំរោង​ក្រោមប៉ុណ្ណោះ ត្រង់ថាសមត្ថកិច្ចស្រាវជ្រាវរកមុខជនសង្ស័យឃើញឬមិន​ឃើញដូច​ជាមិនសង្ឃឹមឡើយ ​៕

image

ប្រាថ្នា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print