ព្យុះខ្សាច់ទ្រង់ទ្រាយធំបានគ្របដណ្តបទីក្រុង Jiuquan ខេត្ត Gansuប្រទេសចិនធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់ព្រួយបារម្ភយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋបានចាត់ទុកព្រឹត្តិការណ៍ខាងលើជាប្រវត្តិសាស្ត្រ និងជារឿងអទិទេពមិនធ្លាប់មាននៅក្នុងតំបន់នេះ។
កាលពីដើមសប្តាហ៍កន្លងមក ខេត្តហ្គាស៊ូទាំងមូល មានកើតឡើងអភូតហេតុធម្មជាតិចម្លែកៗធ្វើឲ្យពលរដ្ឋព្រួយបារម្ភក្នុងនោះមានភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីនិង ខ្សល់កន្ត្រាក់ អាកាសធាតុត្រជាក់ ធ្លាក់ព្រិលកម្រាស់ដល់ទៅ៩សង់ទីម៉ែត្រ នៅពាក់កណ្តាលខែមេសា និងព្យុះខ្សាច់ទ្រង់ទ្រាយធំគ្របដណ្តបនៅទីនោះ។
តំបន់ភាគខាងជើងទីក្រុងJiuquan គ្របដណ្តបដោយព្យុះខ្សាច់ទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ។ ព្យុះខ្សាច់នោះបានកើតឡើងក្នុងរយៈពេល១០នាទី ។មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ព្យុះខ្សាច់បង្ករឡើងដោយសារតែខ្យល់ខ្លាំង ក្នុងរដូវរាំងស្ងួត៕
ដោយ មែវ សាធី
...