​លោក​ ចេ​ង​ មុនី​រ៉ា​ ដឹកនាំ​ក្រុមការងារ​សង្កាត់​ព្រៃវែង​ចុះ​ធ្វើ​សំបុត្រ​កំណើត​ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៦​ លោក​ចេ​ង​ មុនី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួ​យស​ងា្ក​ត់​ព្រៃវែង​ រួម​ជាមួយ​ក្រុមការងារ​សង្កាត់​ព្រៃវែង​ បាន​នាំ​យក​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ចក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ លោក​ ចេ​ង​ មុនី​រ៉ា​ បាន​នាំ​យក​អំណោយ​ដូច​ជា​ អង្ករ​១៥​គីឡូ​ មី​មួយ​កេះ​ ប៊ី​ចេ​ង​មួយ​កញ្ចប់​ ទឹកត្រី​មួយ​យួ​ នឹង​ថវិការ​ ១០​ដុ​លា្ល​ ជូន​ដល់​គ្រួសារ​ក្រីក្រ​មួយ​ដែល​កំពុង​ជួប​ការ​លំបាក​ ហើយ​លោក​ក៏​បាន​បន្ត​ចុះ​ធ្វើ​សំបុត្រ​កំណើត​ជូន​ដល់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ទៀត​ និង​កួចដៃ​ដល់​កុមារ​៤០.០០០៛​ ។​

​គួរ​បញ្ជាក់​ថា​ កន្លង​មក​លោក​អភិបាលរង​តែងតែ​យកចិត្តទុកដាក់​ និង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​លំនៅ​ឋាន​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ ដោយ​មិន​ដែល​គិត​ថា​ ម៉ោង​ការងារ​ ឬ​ក៏​ម៉ោង​សម្រាក​ឡើយ​ ។​ ចំពោះ​សកម្មភាព​ទាំងនេះ​ ប្រជាពលរដ្ឋ​បាន​សាទរ​ និង​កោតសរសើរ​ចំពោះ​ឥរិយា​បទ​ និង​ភាព​សាមញ្ញ​របស់​លោក​ ៕​

ses (2)

ses (3)

ses (1)

ដោយ៖ តា​ឡឹម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print