ខេត្តព្រះសីហនុៈ មិនដឹងថាថ្នាក់ដឹកនាំក្រុង-ខេត្តព្រះសីហនុចំនួន៤រូបត្រូវបានទទួលងារពីមជ្ឈដ្ឋានមហាជនថាជាអាត់៤ មើលមិនឃើញឬ មិនមានសមត្ថភាពហាមឃាត់ម្ចាស់ទីតាំងយ៉ាងណានោះទេ? ការដាក់លូបង្ហូរទឹកស្អុយចូលសមុទ្រម្តុំអូរឈើទាល កុំថាឡើយតែរាស្រ្តរិះគន់ សូម្បីតែបរទេសគេ សំលឹងមើលមិនជិនណាយ ហួសចិត្តនិងភាពធូរលុងរបស់អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ដូចមិនមានកូនចិត្តលួចប្រតិព័ទ្ធរមនីយ៍ដ្ឋានសមុទ្រធម្មជាតិដ៏ស្រស់ត្រកាលគ្មានពីររបស់កម្ពុជាល្បីល្បាញលើសកលលោកមួយនេះសោះ?
បរទេសមើលហើយ ធ្លោយពាក្យថាៈ មិនត្រូវមានការបំពុលបរិស្ថានបែបនេះទេ? សង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ចអាចនឹងគិតគូកែសម្រួល ឬហាមឃាត់។
ប្រជាពលរដ្ឋយល់ថា អាត់ទាំង៤មិនបន្សល់ទុកនូវការរិះគន់ដ៏មានអត្ថប្រយោជន៍រួមល្អរបស់រាស្ត្រទេ? គួរំលឹកថាៈ អាត់បួនដែលមជ្ឈដ្ឋានទូទៅផ្តល់ងារតាមរយះការងារដឹកនាំល្អក្នុងខេត្តគឺ លោកយន្ត មីន លោក ហេង ប៊ុនទី លោក ជួន ណារិន នឹងលោក អីុសុខឡេង ខណះទទួលខុសត្រូវខ្ពស់លើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងរដូវចូលឆ្នាំថ្មី២៤ម៉ោងលើ២៤ម៉ោង ទទួលលទ្ធផលជោគជ័យនូវសន្តិសុខ៕
ដោយ សុខ ខេមរា