បបាញ់សត្វក្នុងព្រៃធ្លាយគូទកាំភ្លើងច្នៃត្រូវចំភ្នែកគ្រាប់ធ្លាយដល់កញ្ចឹងក.ក្រោយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដែលបានរងរបួសដោយសារតែ ធ្លាយគូទកាំភ្លើងឆ្នុក​ដូង ប្រភេទច្នៃ ត្រូវចំខ្លួនឯង នៅពេលកំពុងតែបបាញ់សត្វក្នុងព្រៃ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧ និង៣០នាទី ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៦​ ហើយបណ្តាលឱ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ធ្វើចំការ ខណៈពេលជនរងគ្រោះបានស្រែកហៅឱ្យគេជួយ បន្ទាប់ពីគ្រាប់កាំភ្លើងច្នៃត្រូវចំខ្លួនឯង។ ដែល ស្ថិតនៅ​ក្នុង​ព្រៃ​មួយ​កន្លែងជាប់នឹងតំបន់ព្រៃស្អាក់ ក្នុង​ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដោយ​ជន​រងគ្រោះឈ្មោះ បោ ត្រាភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅក្នុង​ភូមិ​ឃុំកើតហេតុខាងលើ។

តាមឱ្យដឹងពីប្រពលរដ្ឋម្នាក់ឈ្មោះឌុក ឌឿន ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ​ជា​មួយ​ជនរង​គ្រោះ ដែលកំពុងតែធ្វើចំការនៅក្បែរទីតាំងកើតហេតុ ហើយក៏ជាអ្នកបានលឺលេងជនរងគ្រោះ ​ស្រែក​ឱ្យជួយ​ចេញពីក្នុងព្រៃ បានរៀបរាប់ថា លឺសំលេងជនរងគ្រោះស្រែកហៅឱ្យគេជួយនៅក្នុងព្រៃ ដែលក្បែរខ្ទមចំការ​​ ហើយ​នៅរត់ឃើញឃើញជនរងគ្រោះ ឈរស្រែកបិទភ្លែកទាំងពីរ ព្រមទាំងមានឈាមហូរពេញផ្ទៃមុខ ហើយនៅក្បែរ​ជន​រងគ្រោះ ក៏មានកាំភ្លើងឆ្នុកដូងប្រភេទច្នៃចំនួន ១ដើម។ ហើយក៏នាំជនរងគ្រោះទៅផ្ទះ ដើម្បីឱ្យសាច់ញាតិនាំ​យក​ទៅមន្ទីរពេទ្យ។

តាមឱ្យពីលោក ហើន សំប៉ោននាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា តាមការ​ធ្វើកោសលវិច្ឆ័យ នៅពេលជនរង​គ្រោះ បានរងរបួស នៅពេលធ្វើសកម្មភាពបាញ់សត្វ ដែលគ្រាប់កាំភ្លើងបានរត់​ចេញតាមគូទក្រោយ ដោយសារតែដាច់សន្ទះ គំរបកាំភ្លើងខាងក្រោយ ទើបបណ្តាលឱ្យជនរងគ្រោះ រងរបួសចំភ្នែក​ខាងស្តាំ ហើយគ្រាប់ធ្លាយ មកបៀម នៅធ្គាមខាងស្តាំ ផ្នែកកញ្ចឹងករក្រោយ៕

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print