ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានសំដែងអស់ពីបេះដូងពីភាពសប្បាយរីករាយនឹងការជួបជសមួយបងប្អូន កម្មករ កម្មការិនីជាងបីពាន់នាក់ ដោយសម្តេចថ្លែងថាៈ នៅព្រឹកមិញនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី ជាងបីពានន់នាក់ ក្រោយពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសាលមហោស្រពកោះពេជ្រ ។ នេះជាការជួបជុំប្រចាំឆ្នាំរវាងខ្ញុំជាមួយកម្មករ កម្មាការនីដើម្បីពិនិត្យមើលនូវកិច្ចការដែលសំរេចបានផង
និងជួបសំណះសំណាលក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិដែលពោពេញដោយការសប្បាយរីករាយក្នុងសុខសន្តិភាពនិងការអភិវឌ្ឍផង។
ខ្ញុំសូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងសូមជូនពរបងប្អូន និងកូនក្មួយទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នាក្នុងឆ្នាំថ្មីនេះ៕
...