រថយន្ដបើកបរខ្វះការប្រុងប្រយ័ត្នបង្កអោយទាក់ខ្លោងទ្វាវត្តបញ្ញាជីដួលរលំបានខូចខាតទាំងស្រុង

ចែករំលែក៖

កំពង់ធំ ៈ​ កាលពីវេលា ម៉ោង១៤និង៣៥នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតបានកើតឡើងនៅតាមផ្លូវបណ្ដោយផ្លូវលំត្រង់ចំណុចភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​និងប្រជាពលរដ្ន​យ៉ាងខ្លាំងដោយសារតែរថយន្ដនេះបើកបរ មិនចេះប៉ាន់ប្រមាណពីកំពស់ របស់ដែលគេបានដឹកនៅលើរថយន្ដបង្កអោយទាក់ខ្លោងទ្វាវត្តបាក់និងខូចខាតទាំងស្រុង។
អ្នកបើកបរដោយឈ្មោះជិន ចាន់ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម ។
ករណីនេះគ្មាននរណាម្នាក់ស្លាប់ឬរបួសស្នាមអ្វីទេ តែត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកសន្ទុកកំពុងពិនិត្យនិងនាំយករថយន្តបង្កហេតុទៅរក្សាទុកដើម្បីកសាងសំណុំរឿងអោយថៅកែចូលខ្លួនមកដោះស្រាយ តាមច្បាប់ ៕​

image image image image image

ដោយប៊ុន រិទ្ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print