ខេត្តត្បូងឃ្មំុៈ បុរសជាជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ធ្វើរការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ ជួញដូរ គ្រឿងញៀន ដោយខុសច្បាប់។
ប្រតិបត្តការចុះបង្ក្រាប នេះបានធ្វើឡើង កាលពីវេលាម៉ោង១២ៈ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ ភ្នំប្រុស២ ក្នុងបន្ទប់លេខ១១៩ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរ:សេនីយ៍ ឡុង សារិន អធិការ រងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថានៅក្នុងប្រតិបត្តការនេះកម្លាំងជំនាញស្រុកត្បូងឃ្មុំ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល ទន្លេបិទ ធ្វើការឃាត់ខ្លួន បុរស ចំនួនពីរនាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ទី១ ឈ្មោះ គឹម សុខស្រ៊ុន អាយុ២៥ឆ្នាំនិងទី២ ឈ្មោះ អ៉ឹម យីម អាយុ២៦ឆ្នាំ ជនសង្ស័យ ទាំងពីរនាក់រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ក្នុងនោះកម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៤កញ្ចប់(កញ្ចប់ធំ១)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ គ្រឿងនិងសម្ភារ ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ រួមនិងវត្ថុតាងថ្នាំញៀនត្រូវបាន កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាម ផ្លូវច្បាប់៕
វណ្ណះ