ឆ្លងចរន្តអគ្គីសនីឆេះឃ្លាំងស្តុបឥវ៉ាន់អតីតៈការិយាល័យសួនកំសាន្តឌ្រីមឡែនបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច ចេញមកអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យមួយបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ភ្លាមៗ ដោយសារតែឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង រហូតចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុង ឃ្លាំងស្តុបឥវ៉ាន់ក្នុងបរិវេណអតីតការិយាល័យសួនកំសាន្តឌ្រីមលែនបណ្តាលអោយខូចខាតសំភារៈអស់មួយចំនួន។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតមានឡើងកាលពីវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុបឥវ៉ាន់អតីតការិយាល័យសួនកំសាន្តឌ្រីមលែនមួយសន្ទុះក្រោយមកក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះឡើង បង្កអោយមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរ និងសមត្ថកិច្ចនាំគ្នាមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការបាញ់ភ្លើង រហូតរលត់ជាស្ថានពរមិនឱ្យរាលដាលដល់កន្លែងផ្សេងទៀត ហើយក្នុងហេតុការណ៍ខាងលើនេះ គ្រាន់តែខូចខាតសំភារៈដែលស្តុកទុកក្នុងនោះមួយចំនួនប៉ុណ្ណោះ ៕

image image image

ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print