Update ៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មា ដែលលាតសន្ធឹងចាប់ពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រវែងជាង ១២៤.២គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មា ដែលលាតសន្ធឹងចាប់ពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រវែងជាង ១២៤.២គីឡូម៉ែត្រ។

ការស្ថាបនាផ្លូវនេះ បានចំណាយថវិកាសរុប ប្រមាណ៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦លានដុល្លារជាថវិកាកម្ចីឥណទានពីធនាគារអភិវឌ្ឍអាស៊ី (ADB) និង២៩លានដុល្លារ ជាកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ផ្លូវជាតិលេខ៥៦នេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតក្នុងការទំនាក់ទំនង ការធ្វើដំណើររវាងអ្នកខេត្ដបន្ទាយមានជ័យឧត្តរមានជ័យ និងតំបន់ភូមិភាគខាងជើងទាំងមូល ព្រមទាំងតភ្ជាប់ទៅតំបន់ប្រាសាទព្រះវិហារផងដែរ។ ពីអតីតកាល តំបន់នេះគឺជាសមរភូមិក្តៅ ពោពេញដោយសង្គ្រាមផ្ទៃក្នុង ជាពិសេសសង្គ្រាមក្នុងរបប លុន នុល និងប្របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបច្ចុប្បន្ននេះ សង្គ្រាមទាំងអស់ត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពេលនេះយើងបានប្រែក្លាយសមរភូមិក្តៅអោយទៅតំបន់សន្តិភាព និងរីកចម្រើន។

មកទល់ពេលនេះបើគ្មាសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍឡើយ។ ដូចច្នេះរាជរដ្ឋាភិបាលត្រូវតែរក្សាសន្តិភាពនេះ និងប្រឆាំងដាច់ចំពោះជនណាដែលបំផ្លាញសន្តិភាព ។ ដើម្បីរក្សាសន្តិភាពបានត្រូវតែមានការអភិវឌ្ឍ ហើយការអភិវឌ្ឍដែលផ្តោតលើអាទិភាពទាំង៤ដូចជា មនុស្ស ផ្លូវ ទឹក និងភ្លើងដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវយុទ្ឋនាចែកចាយទឹកសំរាប់ផ្តល់អោយប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។ អជ្ញាធរគ្រប់ទីកន្លែងត្រូវតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ និងមិនត្រូវអោយប្រជាពលរដ្ឋណាស្លាប់ដោយសារការខ្វះទឹកនោះទេ ។ ជាពិសេស អភិបាលខេត្តត្រូវតែនៅជាប់នឹងប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយបញ្ហានេះ ជាពិសេសសម្តេច បានធ្វើការសុំផ្អាកការប្រជុំផ្សេងៗនៅទីក្រុងភ្នំពេញ ដោយមិនអោយអភិបាលខេត្តមកប្រជុំជាមួយក្រសួងណាមួយឡើយអំឡុងពេលនេះ ។

សម្តេចតេជា ក៏បានអំពាវនាវផងដែរដល់ក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាត សូមមេតា្តជួយផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកនៅតាមភូមិផ្សេងៗផង ជាពិសេសសូមយកចិត្តទុកដាក់ចំពោះ ស្រ្តីមេម៉ាយ ជនចាស់ជរា ជនពិការ គឺត្រូវតែដឹកទឹកទៅដល់ផ្ទះគាត់ ឬអាចទិញពាងអោយគាត់ថែមទៀតក៏បានពិតជាត្រូវការចាំបាច់ ។ សម្តេចតេជោ បានអំពាវនាវដល់សមាជិកគណៈបក្សប្រជាជនកម្ពុជាគ្រប់ទីកន្លែង និងគណៈបក្សដ៏ទៃទាំងចាស់ថ្មី បើអាចធ្វើបានសូមចុះជួយក្នុងយុទ្ឋនាការនេះ ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួយតាមសំណូមពររបស់អាជ្ញាធរស្រុកនៅទីនេះក្នុងការជីកស្រះផ្តល់ទឹកចំនួន ៦ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្រ្តីដែលមាន ស្នាដៃគំរូមួយចំនួនដែលបានចូលរួមស្ថាបនាផ្លូវនេះ ព្រាមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ផ្លូវនេះចាប់ពីពេលនេះតទៅ និងបានថតរូបអនុស្សាវរីយ៍ជាមួយយុវជន ប្រជាពលរដ្ឋក្នុងបរិយាកាសរីករាយក្រៃលែង៕​

image image image image image image image image

ដោយ​ សុខ​ ខេមរា

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print