ភ្នំពេញៈ ចេះតែមានជនប្រើល្បិចកលគ្រប់រូបភាព ដូចជាករណីនេះមានជនមកបោកយកលុយដោយកុហកថាជួយរត់ការឲ្យបានធ្វើមន្រ្តីធំត្រូវជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យឈ្មោះ ខឹម ខាំឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានយកប្រាក់គេចំនួន ៥,៨៥០ដុល្លារ ដោយប្រាប់ថាជួយឲ្យបានចូលធ្វើការក្នុងក្របខណ្ឌកងយោធពលខេមរៈភូមិន្ទមានបុណ្យស័ក្តិខ្ពស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ៕
ដោយ សុខ ខេមរា
...