ក្រុមខ្មាន់កាំភ្លើង​អាប៊ូសាយយាហ្វ សម្លាប់ចំណាប់ខ្មាំងជនជាតិកាណាដា

ចែករំលែក៖

ក្រុមអាប៊ូសាយយាហ្វ ដែលមានភាពជិតស្និទនិងក្រុមភេរវកម្ម​IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ពេលនេះបានសម្លាប់ចំណាប់ខ្មាំងជនជាតិកាណាដានៅក្នុងប្រទេសហ្វីលីពីន។ ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បុរសជនជាតិកាណាដាម្នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមទាហានរបស់អ៊ីស្លាម កាលពីប៉ុន្មានខែមុន នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត។

លោកJohn Ridsdel អាយុ៦៨ឆ្នាំ ត្រូវបានក្រុមទាហានអ៊ីស្លាម ចាប់យកពីតំបន់ទេសចរណ៍មួយកន្លែង ជាមួយនឹងមនុស្ស៣នាក់ផ្សេងទៀត ក្នុងកំឡុងខែកញ្ញាឆ្នាំទៅ។ ការបញ្ជាក់នៃការស្លាប់របស់បុរសជនជាតិកាណាដារូបនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau ហើយជឿជាក់ថា ក្រុមAbu Sayyaf ជាអ្នកនៅពីក្រោយការសម្លាប់នេះ។

កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ គេបានរកឃើញក្បាលមនុស្សជាច្រើននាក់ ដែលត្រូវបានគេកាត់ចោល នៅក្នុងតំបន់ដាច់ស្រយាលមួយកន្លែង នៅលើកោះនៃប្រទេសហ្វីលីពីន នៅត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីពេលវេលានៃការទាមទារប្រាក់រំលួស ពីសំណាក់ក្រុមអ៊ីស្លាមនេះ បានផុតកំណត់។
នៅពេលនេះគេមិនទាន់ដឹងច្បាស់ថាក្រុម ភេរវកម្មខាងលើជាអ្នកសម្លាប់​ ឬក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ។ តាមរូបភាពដែលក្រុមអាប៊ូសាយយាហ្វបានផ្សាយបញ្ជាក់ថា ចំណាប់ខ្មាំងដែលពួគគេចាប់ទៅគឺមានសភាពទ្រុឌទ្រោម ដោយសារតែការបរិភោគមិនគ្រប់គ្រាន់៕​

image image

ដោយ​ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print