លិខិតមិត្តអ្នកអាន៖ លូបែក នឹងត្រូវដាក់លើកំណាត់ផ្លូវហាណូយ?

ចែករំលែក៖

ដូចក្នុងរូបភាព វាជាលូ និងមាត់លូ ដែលបែក ហើយនឹងត្រូវដាក់តបណ្តាញលូនៅតាមបណ្តោយផ្លូវហាណូយ? លូបែបនេះ តើវានឹងប្រឈមនឹងហានិភ័យយ៉ាងណានៅពេលអនាគត បើក្រុមហ៊ុនយកលូដែលបែកទៅដាក់ចូលក្នុងដីយ៉ាងនេះ?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទ ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវហាណូយជាញឹកញាប់ ហើយឃើញលូ និងគម្របលូបាក់បែកត្រូវបានគេជីកកប់ក្នុងដីនៅក្នុងបេសកកម្មនៃការជួសជុលផ្លូវហាណូយ ។ ខ្ញុំបាទចេះតែឆ្ងល់ថា ហេតុអ្វីបានជាគេចេះតែយកលូ និងគម្របលូដែលបែក យកទៅរៀបចំដាក់ប្រព័ន្ធលូក្នុងដីយ៉ាងដូច្នេះ? ខ្ញុំមិនដឹងថា លូ និងគម្របលូដែលបែកបាក់ទាំងនោះមានផលប៉ះពាល់យ៉ាងណានៅពេលដែលគេប្រើប្រាស់វាដាក់ក្នុងដីនោះ ។ វាអាចនឹងធ្វើឲ្យមានបញ្ហាទៅថ្ងៃក្រោយចំពោះប្រព័ន្ធលូបង្ហូរទឹកនៅពេលអនាគត ។ នេះជាការគិតរបស់ខ្ញុំបាទ ប៉ុន្តែមិនដឹងថា អ្នកជំនាញខាងក្រុមហ៊ុនស្ថាបនាផ្លូវយល់យ៉ាងណានោះទេ? ឬមួយគេគិតថា លូ និងគម្របលូបែបបាក់ នៅពេលកប់ចូលក្នុងដី វាអាចឲ្យប្រព័ន្ធទឹកហូរដំណើរការបានដូចធម្មតា?

ប៉ុន្តែយ៉ាងណាក៏ដោយ ទិដ្ឋភាពបែបនេះ, រូបភាពបែបនេះ ក្នុងនាមប្រជាពលរដ្ឋដូចខ្ញុំបាទបានឃើញ យល់ថា មិនគួរយកលូ ឬគម្របលូដែលបែកដាក់ក្រោមដីដើម្បីបម្រើប្រព័ន្ធលូដ៏វែងឆ្ងាយក្នុងទីក្រុងនោះឡើយ ។ ផ្ទុយទៅវិញ គួរតែ ធ្វើលូដែលរឹងមាំ មិនបែកបាក់ ដាក់ជំនួសវិញទើបជាការប្រសើរ ។ ខ្ញុំបាទមិនដឹងថា តើអាជ្ញាធររាជធានីភ្នំពេញមានបានពិនិត្យករណីលូ និងគម្របលូបែក ត្រូវបានគេកប់ចូលក្នុងដីដែរ ឬយ៉ាងណាទេ ៕

image image

ប្រជាពលរដ្ឋម្នាក់

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print