Update : ទោះជាអធិការ​ខណ្ឌ​ចំការមន​ធ្វើ​លិខិត​អញ្ជើញ​ម្ចាស់​រថយន្ត​ Tundra ឱ្យចូល​បង្ហាញ​ខ្លួនក្តី ក៏មិនទាន់ឱ្យដឹងពីអត្តសញ្ញាណដែរ

ចែករំលែក៖

ភ្នំពេញ : មជ្ឈដ្ឋានទូទៅបានតាមដានចំពោះម្ចាស់​រថយន្ត​Tundra ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយមានចរិតក្រអឺតក្រទម ធ្វើឱ្យល្បីសុសសាយពេញប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម facebook ។  ក្រោយមកលោកអធិការ​ខណ្ឌ​ចំការមន​បានធ្វើ​លិខិត​អញ្ជើញ​ម្ចាស់​រថយន្ត​ Tundraនោះឱ្យចូល​បង្ហាញ​ខ្លួន​ហើយ​។ ប៉ុន្តែចំពោះអត្តសញ្ញាណ គឺមិនទាន់ប្រាប់នៅឡើយ ដែលគេសង្ស័យថា បុគ្គលទំនើងនេះជាអ្នកមានមុខមានមាត់ក្នុងក្របខ័ណ្ឌរដ្ឋ ឬក៏ជាសាច់ញាតិបស់អស់លោកធំណាមួយមិនខាន។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមប្រភព​ច្បាស់​ការ​ណ៍ពី​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ បន្ទាប់​ពី​មានការរិះគន់ខ្លាំង​ពីមហាជន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹងរថយន្ត​ Tundra បើកបញ្ច្រាសទិស និងសង្ស័យជាមន្ត្រី​ក្រសួងមហាផ្ទៃ ជាជនសង្ស័យបេីកបររថយន្ត​ធុនដ្រា​បញ្ច្រាសទិសដៅចរាចរណ៍នោះ​ គឺនៅរសៀល​ថ្ងៃ​ទី​ ២០​ ខែ​មីនា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​២០២២​  លោកវរសេនីយ៍ឯក​ យិន​ សាន​ អធិការ​នគរបាល​ខណ្ឌ​ចំការមន​ បាន​ធ្វើ​លិខិត​អញ្ជើញ​ម្ចាស់​រថយន្ត​ឱ្យចូល​ខ្លួន​មកពិន័យតាមច្បាប់ហេីយ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព​ខ្លះបានលួចបង្ហើបបញ្ជាក់​បន្ថែម​ថា​ ម្ចាស់​រថយន្ត​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ប៉ុន្តែចំពោះព័ត៌មានជាក់លាក់គឺមិនទាន់ឃើញសមត្ថកិច្ចបញ្ជាក់នៅឡើយ ។ ចំណុចនេះ សបញ្ជាក់ថា, បើសិនជាប្រជាពលរដ្ឋវិញ អាចបង្ហាញអត្តសញ្ញាណហើយ ព្រោះសម័យ IT អង្គភាពចុះបញ្ជីយានយន្ត ឆែកតែ១នាទីទេដឹងហើយ តែករណីនេះនៅលាក់លៀមនៅឡើយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ចរង់ចាំ​មេីល​បន្តទៀត​ តេី​ម្ចាស់​រថយន្ត​នេះ​នឹងចូលខ្លួន​មកបង់​ប្រាក់​ពិន័យ​តាមការ​កោះអញ្ជេីញរបស់​លោក​អធិការ​ដែរឬទេ​ ឬក៏មកដែរតែលាក់អត្តសញ្ញាណ ?

                          ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print