ភ្នំពេញៈ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក ឃួង ស្រេងនិង លោក សឹុម សីុថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមទាំងក្រុមការងារ បានចុះចែកចាយទឹកស្អាតជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ នៅក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង។ ឆ្នាំនេះ កម្តៅឡើងខ្លាំងហួតហែង ទឹកទន្លេ ស្ទឹង បឹងបួរមានកម្ពស់ទាប (លើសការព្យាករណ៍) និងសូម្បីតែអណ្តូងទឹកក៏ចាប់ផ្តើមរីងជាបណ្តើរៗដោយកន្លែងដែរ។ គ្រោះរាំងស្ងួតនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវការជាចាំបាច់នូវការយកចិត្តទុក្ខដាក់ និងផ្តល់ជាដំណោះស្រាយជូនពួកគាត់។ យ៉ាងណាមិញ ក្រុមការងារយើងនឹងបន្តយុទ្ធនាការនេះបន្តទៀត និងខិតខំរកមធ្យោបាយជាយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនយើងណាម្នាក់រងគ្រោះដោយសារតែខ្វះខាតទឹកនោះទេ៕
សុខ ខេមរា
...