ទីតាំងកែច្នៃកម្ទេចជ័រត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវចុះបិទ 

ចែករំលែក៖

ភ្នំពេញ៖  នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះបិទទីតាំង​កែច្នៃកម្ទេចជ័រ​មួយកន្លែង ស្ថិតនៅផ្ទះលេខ២២, ២៦  ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈទីតាំងនេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ​ជុំវិញទីនោះ ។

យោងតាមមន្ត្រីសាលាខណ្ឌបានឲ្យដឹងថា ម្ចាស់ទីតាំង​ដែលកែច្នៃកម្ទេចជ័រធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋខាងលើនេះមានឈ្មោះ វង្ស សាយ ។

បន្ទាប់ពី​គណៈកម្មការចម្រុះ​ដែលដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី ចុះពិនិត្យដល់ទីតាំងខាងលើក៏បានជួបនឹងម្ចាស់ផ្ទះ ហើយបានធ្វើកំណត់ហេតុដើម្បីឲ្យម្ចាស់ទីតាំងបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មទៅលើកម្ទេចជ័រនេះ ។

ខណៈអាជ្ញាធរចុះដល់ទីតាំងខាងលើពិនិត្យឃើញថា ការធ្វើអាជីវកម្ម​កែច្នៃកម្ទេចជ័រនេះ វាបានប៉ះពាល់ទៅដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញទីនោះ ។

លោកជា ពិសី អភិបាលខណ្ឌបានបញ្ជាក់ថា លោកនឹងឲ្យមន្ត្រីក្រោមឱវាទចេញលិខិតជូនដំណឹងមួយទៀតដល់ម្ចាស់ទីតាំងកែច្នៃកម្ទេចជ័រខាងលើនេះ ៕

20160427005509

20160427005509 (1)

20160427005508

ដោយ៖ អរុណរះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print