អនុប្រធានច្រកទ្វាអន្តរជាតិ ចាំយាម ខេត្តកោះកុង សង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងឬជាអំពើឃាតកម្ម

ចែករំលែក៖

ខេត្តកោះកុងៈ​ មានការភ្ញាក់ផ្អើល កាលវេលារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦​ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានមន្រ្តីនគរបាលម្នាក់ស្លាប់ក្នុងភាពអាថកំបាំង តែសមត្តកិច្ចសន្និដ្ឋានថាអាចជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ។ បានជាមានការសន្និដ្ឋានដូច្នេះ សពមន្ត្រីនគរបាលរូបនោះ មានកាន់កាំភ្លើងខ្លី១ដើមអោបនៅលើដើមទ្រូង និងមានស្លាកស្នាមរបួសចំសៀតផ្កាខាងស្តាំដោយគ្រាប់កាំភ្លើង មានឈាមហូរតាមមាត់ និងត្រចៀក ។ ជនរងគ្រោះឈ្មោះ ហុិន គឹមហុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានឋានន្តរសក្ត័វរ:សេនីយ៍ត្រី និងមានតួនាទីជាអនុប្រធានប៉ុសិ្តច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុង។
អ្នកខ្លះសង្ស័យជាអំពើឃាតកម្ម​ តែទុកអោយសមត្ថកិច្ចបើកការសើុបអង្កេតតាមនិតិវិធី៕​

image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print