ខេត្តកំពង់ធំៈ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកសណ្តាន់ បានដឹកនាំកម្លាំងចម្រុះសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បង្ក្រាបការកាប់រានទន្រ្ទានព្រៃយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតំបន់៥៥ ស្ថិតនៅទំរីង ជាប់ព្រំប្រទល់ស្រ្កុកសន្ទុក និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ លទ្ធផលដែលទទួលបាន សមត្ថកិច្ចបានបង្ក្រាបចាប់បានរណាយន្ត ចំនួន ៨គ្រឿង និងមនុស្សម្នាក់ឈ្មោះ ជួប ព្រលិត ជា មេខ្លោង ជាមួយនឹងក្រុមជនសង្ស័យជាច្រើន ក្នុងការកាប់រុករានដីព្រៃយ៉ាងសកម្ម រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទីតាំងកាប់បំផ្លាញព្រៃឈើនេះ មានឡដុតធ្យូងចំនួន២៣កន្លែង និងការកាប់រានថ្មីជាង១០០ហិកតា៕
សុខ ខេមរា
...