នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំគណប្រតិភូ ទៅគោរពវិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ឯក ទៀន ករុណ ដែលបានពលីជីវិត

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ នេះ បានដឹកនាំគណប្រតិភូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង អធិការដ្ឋាននគរបាលខណ្ឌទាំង ១២ ទៅគោរពវិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ឯក ទៀន ករុណ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលី ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលត្រូវក្រុមជនល្មើសបាញ់បណ្តាលឲ្យស្លាប់ក្រោយ បញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និង បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ និង សូមកោតសរសើរចំពោះការពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និង ប្រជាពលរដ្ឋដោយមិនគិតពីខ្លួនឯង នេះជាគំរូវីរៈភាពដ៏អង់អាចក្លាហានសម្រាប់កម្លាំងមានសមត្ថកិច្ចដ៏ទៃទៀតផងដែរ ៕​

image

image

image

image

image

image

image

image

image

ដោយ​៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print