អាជ្ញាធរខេត្តព្រះសីហនុ អញ្ជើញក្នុងពិធីសែនគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះថោង នាងនាគ»

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញក្នុងពិធីសែនគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវជាថ្ងៃឡើងស័ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

សូមបញ្ជាក់ថា, ពិធីសែនគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីត្រូវបានរៀបចំចំនួន ៦ទីតាំងគឺ៖
១- រង្វង់មូលតោពីរ
២-កោះពស់
៣-រង្វង់មូលសីហរាជមុខបី
៤-រង្វង់មូលនាគព័ន្ធ
៥- រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី
៦- ដើមឈើចាំស្នេហ៍ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print