លោក វេង សាខុន​ ចុះពិនិត្យមើលវឌ្ឍនៈភាពនៃកិច្ចដំណើរការភ្ញាស់កូនត្រីស្ពង់ និងសាកសួរសុខទុក្ខមន្រ្តីរាជការនៅ មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុៈ​ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីចូលរួមសំណេះសំណាលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅកំពង់ផែស្វាយយ័ត ស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលវឌ្ឍនៈភាពនៃកិច្ចដំណើរការភ្ញាស់កូនត្រីស្ពង់ និងសាកសួរសុខទុក្ខមន្រ្តីរាជការនៅ មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ស្ថិតនៅក្នុងតំបន់ទំនប់រលក ខេត្តព្រះសីហនុ ។ ដោយយោងតាមសេចក្តីរាយការណ៍របស់មន្រ្តីទទួលបន្ទុកបានអោយដឹងថា មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ មានគោលបំណងស្រាវជ្រាវពូជត្រី និងជីវចម្រុះសមុទ្រ និងធ្វើការភ្ញាស់កូនត្រីស្ពង់ចែកជូនប្រជាជនក្នុងតំបន់មាត់សមុទ្រដើម្បីយកទៅចិញ្ចិម ក្នុងគោលបំណងប្រាក់ចំណូលក្នុងគ្រួសារ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ។ ការផលិតពូជត្រីនាពេលតំណាក់កាលដំបូងគឺផលិតបានតែត្រឹមប្រមាណជា ដប់ម៉ឺនកូន ហើយមកដល់ចុងឆ្នាំ២០១៥ មជ្ឍមណ្ឌលបានឈានទៅដល់ការផលិតកូនត្រីស្ពង់បានប្រមាណម្ភៃម៉ឺនកូន ក្នុងបំណងឆ្លើយតបទៅនឹងការបង្កើនការចិញ្ចឹមរបស់ប្រជាជាននាពេលបច្ចុប្បន្ន ជូនដល់ការចិញ្ចឹមជាលក្ខណៈគ្រួសារប្រមាណជា២០កន្លែង ហើយសង្ឃឹមនិងមានកើនឡើងច្រើនទៀតនាពេលខាងមុខនេះ៕​

image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print