ភ្លៀងធ្លាក់មួយមេនៅស្រុកម៉ាឡៃរន្ទះបាញ់ឆក់ជីវិតស្រ្តីម្នាក់ពេលកំពុងអង្គុយត្រងទឹកគួរអោយអណោចអធ័ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ ស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតដោយសារភ្លើងរន្ទះបាញ់គ្រាគាត់កំពុងចេញមកត្រងទឹកទុកប្រើប្រាស់​ កាលពីវេលាម៉ោង១៨និង នាទីថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦ ។

គ្រោះដ៏ចង្រៃប្រល័យស្ត្រីខាងលើបានកើតឡើងនៅចំណុច​ ភូមិភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយ។
សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះឈ្មោះ ឡាង ឡៃ
ភេទស្រី អាយុ៥១​ ឆ្នាំ​ រស់នៅខាងក្រោយវត្តរតនះម៉ាឡៃ រងគ្រោះដោយរន្ទះបាញ់​ ខណៈគាត់ចេញមកត្រងទឹកភ្លៀងនៅសំយ៉ាបផ្ទះ។
ក្រោយពីកើតហេតុសមត្ថកិច្ចក៏បានចុះធ្វើកោសល្យវិច្ឆ័យ រួចសពត្រូវបានប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print