រថយន្តច្នៃបើកឡើងប្រជែងមិនប្រយត្ន័ ជ្រុលចង្កូត បុករថយន្តទូរីស(១៥កៅអី)បណ្ដាលអោយរងរបូសធ្ងន់៤នាក់នៅសង្កាត់និមិត្ត

ចែករំលែក៖

ប៉ោយប៉ែតៈមនុស្ស៤នាក់បានរងរបួសធ្ងន់ តែមិនបណ្ដាលអោយស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងគោយន្តច្នៃបុកជាមួយរថយន្តទូរីស(១៥)កៅអី កាលពីម៉ោង១នឹង៤៥នាទីរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចប៉ុស្តិរដ្ឋបាលនិមិត្តចំងាយប្រហែល១៥០ម៉ែត្រ​ ឋិតក្នុងភូមិ៣​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។
​ សមត្ថកិច្ចប្រាប់អោយដឹងថាៈជនរងគ្រោះមានឈ្មោះណាំ សុគង់​ ភេទប្រុស​ អាយុ៤៤ឆ្នាំ​ រងរបួសធ្ងន់​ មុខរបរបើកបររថយន្ត​ មានទីលំនៅភូមិស្រែវាល​ ឃុំស្រែវាល​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។ ទី២​ មានឈ្មោះឆេ យ៉ុលភេទស្រី​ អាយុ៦០ឆ្នាំ​ រងរបួសធ្ងន់មានទីលំនៅភូមិ.ឃុំតាអុងស្រុកចំការលើខេត្តកំពងចាម។ ទី៣​ ហ៊ុន​ ភ័ណ្ឌ​ ភេទប្រុសអាយុ១៩ឆ្នាំ​ រងរបូសធ្ងន់​ មុខរបកសិករជាអ្នកបើកបរ។ ទី៤​ មានឈ្មោះព្រំ ផល្លាភេទប្រុសអាយុ២៣ឆ្នាំ​ រងរបូសធ្ងន់​ មុខរបរកសិករអ្នកទាំងពីរមានទីលំនៅភូមិបន្ទាយថ្មីឃុំអូរបីជាន់​ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
​ សមត្ថកិច្ចបញ្ជាក់ថាៈមុនកើតហេតុមានរថយន្តទូរីស១៥កៅអី១គ្រឿងពណ៏សពាកស្លាកលេខ ភ្នំពេញ2V.0502បើកបរដោយឈ្នោះណាំ សុគង់ភេទប្រុសអាយុ៤៤ឆ្នាំមុខរបបើកបរមានអ្នករួមដំណើរម្នាក់មានឈ្មោះឆេង យ៉ុល​ ភេទស្រី​ អាយុ៦០ឆ្នាំ​ ចាសជរានៅភូមិឃុំតាអ៊ុង​ ស្រុកចំការលើ​ បើកបរក្នុងគោលដៅពីទិសខាងកើតទៅទិសខាងលិចពេលដល់ចំណុចកើតហេតុស្រាប់តែមានគោយន្តកែច្នៃមួយគ្រឿងពណ៏ខៀវគ្មានស្លាកលេខបើកបរដោយឈ្មោះហ៊ុន ភ័ណ្ឌភេទប្រុស​ អាយុ១៩ឆ្នាំ​ អ្នករួមដំណើរឈ្មោះព្រំ ផល្លាភេទប្រុសអាយុ២៣ឆ្នាំ​ រស់នៅក្នុងភូមិខាងលើបើកបរពីលិចទៅកើតហើយឡើងជែងរថយន្តតូច១គ្រឿងនៅពីមុខហើយក៏ជ្រុលចង្កូតទៅបុករថយន្តទូរីសបណ្ដាលអោយគ្រោះថ្នាក់តែម្ដង ។ ចំណែករថយន្តទាំងពីរខូចខាតធ្ងន់ធ្ងរទាំងសងខាង។ក្រោយហេតុការសមត្ថកិច្ចវាស់វែងយក រថយន្តទាំងពីរទៅរក្សារទុកនៅប៉ុស្ដរដ្ឋបាលនិមិត្តរងចាំដោះស្រាយតាមច្បាប់ រីអ្នករងរបួសត្រូវសមត្ថកិច្ចអន្តរាគមន៏ហៅរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត៕​

image image image image

111

...

ដោយ​ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print