ឆក់កាបូបបានគេចមិនរួចម្ចាស់ស្រែកដេញ​ ជាមួយមហាជនចាប់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ​ កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលស្ពានព្រែកសំរោង ផ្លូវអាសា៊នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ មានករណីលួច (ឆក់កាបូប) ។
ជនរងគ្រោះឈ្មោះជឿន មាលា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើពេទ្យ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។​ ដោយឡែក
ជនសង្ស័យឈ្មោះយឹម សាំយូអ៊ែល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអង្គការមិត្តសំលាញ់ ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានអោយដឹងថាៈ​ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះមូ៉តូម្នាក់ឯងចេញពីធ្វើការត្រឡប់ទៅផ្ទះលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះមូ៉តូម្នាក់ឯង មា៉កសេ ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១ដេ៩០២៥ មកពីក្រោយអែបខាងស្តាំ រួចធ្វើ សកម្មភាពឆក់កាបូបជនរងគ្រោះដែលទុកនៅ ចន្លោះជើងបានសំរេចជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះ ជិះដេញតាមពីក្រោយស្រែកចោរៗ និងមានអ្នកធ្វើដំណើរបើករថយន្តដេញគៀជនសង្ស័យអោយដួលរួចនាំគ្នាចាប់ជនសង្ស័យ និងម៉ូតូជិះធ្វើសកម្មភព រួមនិងកាបូបជនរងគ្រោះ ដែល មានលុយ៣០០ដុល្លា,ទូរសព្ទ័ ដៃ០១គ្រឿង,អត្តសញ្ញាណបណ្ណ០១សន្លឹក, កាតគ្រីម៉ូតូ០១សន្លឹក យកមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្ត៍សាកសួរ ។
បច្ចុប្បន្ន : ជនសង្ស័យឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕​

image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print