ប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហមក អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហមក អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ក្រោមអធិបតី លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ។ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងប្រារព្ធមិទ្ទីញថ្នាក់ជាតិ ដើម្បីអបអរសាទរ ខួបទី ១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា អង្គមិទ្ទីញ ៨ ឧសភា នេះ នឹងធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ បន្ថែមទៀតចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងន័យលើកកម្ពស់នូវ វប្បធម៌ចែករំលែក និងដើម្បីឱ្យប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នេះ ទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print