សមត្ថកិច្ចចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើឃាត់ខ្លួនជនសង្ស័យ៣នាក់នៅស្រុកត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារៈនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថសហការណ៏ជាមួយក្រុមចំរុះខេត្ត​ និងមានការចូលរួមពីខាងជំនាញលោក នួន សុខុម នាយរង ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំនុចភូមិ បុស្សធំ ឃុំប្រមេរ​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ អោយទៅខាង
ខណ្ឌរដ្ឋបាលព្រៃឈើកំពុងដំណើរការនីតិវិធី។ ក្នុងចាប់យកវត្ថុតាងរួមមានៈ-រណាយន្ត៧គ្រឿង ,ម៉ូតូ១គ្រឿង​ គោយន្តកន្ត្រៃ១គ្រឿង ,ពូថៅ២ ,កាំបិត៤, អន្ទាក់៣ខ្សែ ,អាវុធកែឆ្នៃ៣ដើម រក្សាទុកនៅខណ្ឌរដ្ឋាបាលព្រៃឈើខេត្ត ៕​

image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print