ខេត្តព្រះវិហារៈនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថសហការណ៏ជាមួយក្រុមចំរុះខេត្ត និងមានការចូលរួមពីខាងជំនាញលោក នួន សុខុម នាយរង ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំនុចភូមិ បុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ អោយទៅខាង
ខណ្ឌរដ្ឋបាលព្រៃឈើកំពុងដំណើរការនីតិវិធី។ ក្នុងចាប់យកវត្ថុតាងរួមមានៈ-រណាយន្ត៧គ្រឿង ,ម៉ូតូ១គ្រឿង គោយន្តកន្ត្រៃ១គ្រឿង ,ពូថៅ២ ,កាំបិត៤, អន្ទាក់៣ខ្សែ ,អាវុធកែឆ្នៃ៣ដើម រក្សាទុកនៅខណ្ឌរដ្ឋាបាលព្រៃឈើខេត្ត ៕
ដោយ សុខ ខេមរា
...