នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំកងកម្លាំង និងប្រជាពលរដ្ឋចុះសម្អាតទឹកនៅបឹងទន្លេ​ ស

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានដឹកនាំកងកម្លាំងយោធា និង ប្រជាពលរដ្ឋចុះសម្អាតទឹកបឹងទន្លេ ស ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ “ទន្លេ-ស”គឺជាបឹងមួយដែលអ្នកភូមិ នាំគ្នាហៅថា ទន្លេ ស មានទំហំប្រមាណ(៣០០ម៉ែត្រគុណនឹង២០០ម៉ែត្រ) ជាបឹងចម្លែកនៅត្រង់ថា បឹងនេះមិនដែលរីងទឹកម្ដងណាឡើយ ទោះជារដូវប្រាំងក៏ដូចជារដូវវស្សាដែរ គឺទឹកបឹងហាក់ដូចជានៅដ៏ដែលរៀងរាល់ឆ្នាំ ហើយអ្នកភូមិក៏ដូចជាអ្នកស្រុករស់នៅទីនោះមានជំនឿយ៉ាងខ្លាំងទៅលើជំនឿសក្តិសិទ្ធនៃបឹងទន្លេ សនេះ។

នាយឧត្តមសេនីយ៏ គន់ គីម បានមានប្រសាសន៏ថា អាស្រ័យដោយអាកាសធាតុមានភាពក្តៅហួតហែង សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរខេត្តទាំងអស់ រួមនឹងសប្បុរសជន កាកបាទក្រហមកម្ពុជា កម្លាំងប្រដាប់អាវុធគ្រប់ ជាន់ថ្នាក់ ធ្វើការដោះស្រាយបញ្ហាទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។ ដោយឡែកនៅឃុំគោកខ្ពស់នេះ ដោយមើលឃើញថា បឹងទន្លេ ស ជាប្រភពទឹកមួយយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ នាយឧត្តមសេនីយ៏ គន់ គីម បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ត្រូវរួមគ្នាថែទាំទឹកនេះឲ្យបានល្អ តាមរយៈការរើសសំរាមនៅជុំវិញផ្ទៃបឹង និងមិនត្រូវចុះងូតទឹកនៅក្នុងបឹង ឬបោកសំលៀកបំពាក់នៅក្នុងបឹងនោះឡើយ៕​

image image image image image

ដោយសីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print