ខេត្តឧត្តរមានជ័យៈ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពដែលក្មេងៗដើរបរបាញ់សត្វបានប្រទះឃើញកាលពីវេលាម៉ោង១២ ៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នៅចំណុចខាងលិចភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្រហែល បីគីឡូម៉ែត្រ ស្ថិតនៅភូមិ ឃុំខាងលើ ។
សមត្ថកិច្ចបានអោយដឹងថាៈ សាកសពត្រូវបានគេស្គាល់ឈ្មោះ ស៊ុយ ញាញ់ ភេទប្រុស
អាយុ ៣៥ឆ្នំា មុខរបរ យោធា ឋានៈពលបាលឯក កងពលតូចលេខ ៤១ វរៈ៤១២ គ គាំទ្រ ឈរជើងនៅភូមិ ស្រែល្អ ឃុំបាក់អន្លូង់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើតាមសាច់ញាតិបញ្ជាក់ថាៈ សាកសពបានបាត់កាលពីវេលាម៉ោង ០១រំលងអាធ្រាត ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ទើបមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ១២និង៣០នាទីទើបបានដឹង ឈានដល់សមត្ថកិច្ចចុះទៅពិនិត្យ។ បើតាមការសន្និដ្ឋានរបស់នគរបាលជំនាញបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានដើរវង្វេងព្រៃដាច់ទឹកដាច់បាយ ហើយខ្យល់ គ ស្លាប់ដោយខ្លួនឯង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចចំរុះប្រគល់ទៅអង្គភាពនិងសាច់ញ្ញាតិឪពុកម្តាយបូជានៅនឹងកន្លែង យកឆ្អឹងទៅធ្វើបុណ្យទៅតាមប្រពៃណី។
សមត្ថកិច្ចបន្តថាៈ បុរសខាងលើនេះបានលែងលះគ្នាជាមួយប្រពន្ធប្រហែលមួយខែហើយអត់មានកូនទេ ប្រពន្ធបន្ទាប់ពីបានលែងលះគ្នារួចហើយក៍ទៅរកសុីនៅស្រុកថៃ៕
ដោយ សុខ ខេមរា