ខេត្តត្បូងឃ្មំុៈ នគរបាលសេដ្ឋកិច្ច មានការចល័តទីតាំងរហូតដល់ទៅ៨ស្រុក ដោយមួយក្រុមផ្សេងទៀតដឹកនាំដោយ ឈ្មោះ វ៉ា វណ្ណធូ និង ជា ប៊ុណ្ណា ហៅយក្ស ស្ថិត ក្រោមការចាត់តាំងរបស់ លោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ពៅ កំពុងធ្វើសកម្មភាព បែបអាណាធិបតេយ្យ និងពុករលួយ ពេញស្រុកមេមត់ ដោយយកតួនាទីភារកិច្ច បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើស ធ្វើជាមធ្យោបាយទៅគៀបសង្កត់ប្រជាពលរដ្ឋដឹកជន្លុង់ម្រេច ក្តារឈើក្រហម ឈើមេទ្វារ និងទំនិញសព្វមុខដែលឆ្លងដែនចូលទឹកដីស្រុកនេះ ស្រេចតែចិត្តនឹកឃើញ បន្ទាប់ពីមានលិខិតបង្គាប់ការ ពីលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ឲ្យមកត្រួតពីលើបន្ថែមទៀត នូវបុស្តិនគរបាលសេដ្ឋកិច្ច ដែលដាក់មានស្រាប់លើដងផ្លូវជាតិលេខ ៧ ពីក្រុងទៅដល់ គល់ស្ពានជ្រាវ ៧ទៅ៨កន្លែងទៅហើយនោះ។
ជាក់ស្តែងប្រភពពីអ្នករកសីុដឹកគ្រឿងឈើក្រហមក្នុងស្រុកបានឲ្យដឹងថា មន្រ្តីនគរបាលសេដ្ឋកិច្ចទាំងពីរខាងលើនេះបានគៀបទារលុយពីពួកគាត់ក្នុង១ឡានពី៤០ដុល្លាទៅ៥០ដុល្លារ ក្លាយទៅជាទម្លាប់ពុករលួយរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងឈ្មួញ។
ពាក់ព័ន្ធករណីខាងលើនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ តែសកម្មភាពរកលុយរបស់នគរបាលសេដ្ឋកិច្ចសុទ្ធតែជាប្រភពសេដ្ឋកិច្ចលោកស្នងការ៕
https://youtu.be/tP3xbbRVrXg
ដោយ៖ វណ្ណៈ