Updateៈម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់២នាក់សង្ស័យអ្នកស្លាប់ស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវគេជួយដឹកសង្គ្រោះនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវឧញ៉ាឌួង​ ងៀប ភូមិចុងថ្នាល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សពត្រូវបានគេស្គាល់ឈ្មោះ បឿន រ៉ូប៊ីន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជានិស្សិត បច្ចុប្បន្នស្នាក់នៅម្តុំទូរទស្សន៍អាសុីអាគ្នេយ៍ និងមានស្រុកកំណើតភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ដោយឡែកជនរងគ្រោះ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមាននិស្សិតខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកFZពណ៍ខ្មៅពាក់ស្លាកភ្នំពេញ1BO.2645 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៍ឡើងវ៉ានិងម៉ូតូម៉ាកស្គូបពី១គ្រឿងដែលបើកពីមុខក៏ជ្រុលទៅបុកនិងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៦ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1J.7712ជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់គ្នាពេញទំហឹងបណ្តាលអោយដួលរណូករណែលពេញផ្លូវហើយម៉ូតូFZ.ក៍ខ្ទាតទៅបុកនិងម៉ូតូហុងដាសេ១២៥សេរីឆ្នាំ២០១២ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BK.5822បន្ថែមទៀតហើយធ្វើអោយនិសិ្សតដែលជិះម៉ូតូFZនោះបោកក្បាលស្លាប់យ៉ាងអាណោចអាធម៍។ ចំណែកជនរងគ្រោះដែលជិះម៉ូតូសង់០១៦បានរងរបួសធ្ងន់ត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមការអោយដឹងពីមិត្តភ័ក្ររបស់ជនរងគ្រោះដែលស្លាប់បានអោយដឹងថាមិត្តភ័ក្រគេបានផឹកសុីនៅបន្ទប់ជួលមានសភាពស្រវឹងទៅហើយ​ៗគេក៍ខ្ចីម៉ូតូFZរបស់មិត្តភ័ក្រម្នាក់ទៀតជិះក្នុងគោលបំណងទៅជួបសង្សារនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ាក៏ជួបគ្រោះថ្នាក់បែបនេះទៅ។
ក្រោយកើតហេតុសពត្រូវប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ចំណែកម៉ូតូទាំង៣គ្រឿងសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

image image image image

ដោយៈ​ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print