លោក ទៀ សុខា នាំយកទឹកស្អាតនឹងទឹកបរិសុទ្ធទៅចែកជូនប្រជាពលរដ្ឋ២ភូមិ នៅចំនុចភូមិពូធឿង ១៥៥គ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុៈ​ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក ទៀ សុខា ប្រធានសាខាបាននាំយកទឹកស្អាតនឹងទឹកបរិសុទ្ធទៅចែកជូនប្រជាពលរដ្ឋ២ភូមិ នៅចំនុចភូមិពូធឿង ១៥៥គ្រួសារ នឹង ភូមិគគី១៣៥គ្រួសារ ឃំុបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សរុបទឹកដែលបានយកទៅចែកជូនរួមមានដូចជា៖ទឹកស្អាតចំនួន ២៩៦កាដុង​ ទឹកសុទ្ធចំនួន ១៤៨០យួរ។ ក្រោយមកលោក ទៀ សុខា ប្រធានសាខា បាននាំយកអំណោយទៅចែកជូន គ្រួសារក្រីក្រ ចំនួន៦គ្រួសារ ស្ថិតក្នុងឃំុបិតត្រាំងដដែរ ក្នុងនោះមួយគ្រួសារទទួលបាន ថវិការ50មឺុន អង្គរ២៥គីឡូ មី១កេះ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសីុអីុ១យួរ ប្រេងឆា១លីត្រ អំបិល១គីឡូ ស្ករស១គីឡូ បីចេង០.៥គីឡូ៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print