បុរសម្នាក់ស្លាប់​ ក្នុងករណីរថយន្តធុនធំ២គ្រឿងកៀរគ្នា នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ រថយន្តធុនធំចំនួន២គ្រឿង​ បានបេីកកៀរគ្នា បណ្ដាលឱ្យ​បុរសម្នាក់ស្លាប់​ ភ្លាមៗ​នៅនិងកន្លែង​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២។

យោងតាម​របាយការណ៍​ដដែល​ បានបន្តថា​ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈរថយន្ត២គ្រឿងបានកៀរគ្នា នៅវេលាម៉ោង០២​ រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩១-៩២ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1735 សឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខ 4A-0041 បើកបរទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ ភឿង វណ្ណា ភេទប្រុស អាយុ ៣៨ ឆ្នាំនៅភូមិតាំងឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃក៏បានកៀររថយន្តដឹកនំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-2267 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចបាត់) ។

ក្នុងហេតុការណ៍នេះបណ្តាលអោយអ្នកបើកបររថយន្តកុងទីន័រគាបស្លាប់នៅកន្លែងកើតហេតុ រថយន្តកុងទីន័ររងការខូចខាតធ្ងន់ និងរថយន្តដឹកនំរងការខូចខាតស្រាល ។ រីឯសព សមត្ថកិច្ចកំពុងស្រាវជ្រាវរកបងប្អូន។

ចំណែកវត្ថុតាងទាំងពីរផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print